ជនជាតិចិនបើករថយន្តលឿនដូចហោះជ្រុលចង្កូតទៅបុករះបន្តកន្ទុយគ្នាបង្កអោយមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, July 14, 2023

ជនជាតិចិនបើករថយន្តលឿនដូចហោះជ្រុលចង្កូតទៅបុករះបន្តកន្ទុយគ្នាបង្កអោយមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល

(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍វាងរថយន្តទំនើបបើកបរដោយជនជាតិចិនធ្វើដំណើរយ៉ាងលឿនរ៉េអង្គុយជ្រុលទៅបុករះបន្តកន្ទុយបង្កការភ្ញាក់ផ្អើលកាលពីយប់រំលងអាធ្រាតថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៣។ ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវឯករាជ្យ នៅក្បែរសាលាបឋមសិក្សារ " ហ៊ុនសែន ក្រុង " ម្តុំចំណោតអណ្ដូងអន្តាក់ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ខណ:ពេលដែលគាត់អង្គុយហូបអាហារនៅក្បែរនោះពួកគាត់បានឬសំឡេងរថយន្តសេរីទំនើបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Z-2915 បើកចុះចំណោតពីវិមានឯករាជ្យ(ពីលិចទៅកើត)បើកបរក្នុងល្បឿនលឿនហើយមកដល់ចំណុចកើតហេតុក៏បុកគូទរថយន្តម៉ាក អាល់ផាតពណ៌ខ្មៅ រួចបន្តទៅបុកម៉ូតូ pass app ពេញទំហឹង ហើយបានជ្រុលបន្តទៅបុករថយន្ត២គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។


ប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍នេះបង្កឲ្យមនុស្ស៣នាក់នរងរបួសធ្ងន់ និងស្រាល ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋដែលកំពុងបរិភោគអាហារនៅក្បែរនោះបានផ្អើល ហើយបានឃាត់ម្ចាស់រថយន្តបង្កជនជាតិចិន និងរាយការណ៍ជូននគរបាលជំនាញ ដើម្បីអនុវត្តនៅតាមនីតិវិធី។


ក្រោយកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោកបានសម្រួលចរាចរណ៍ ជនរងគ្រោះទាំង៣នាក់ បានបញ្ជូញទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ជនបង្កត្រូវបានឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលចរាចរណ៍ខេត្តព្រះសីហនុ ដើម្បីសួរនាំ

រីឯរថយន្តទាំងអស់ត្រូវបានស្ទូតយកទៅរក្សារទុក រងចាំការដោះស្រាយបន្តតាមនីតិវិធីច្បាប់។


គូសបញ្ជាក់ថា មកទល់នឹងពេលនេះសមត្ថកិច្ចជំនាញនៅមិនទាន់ឲ្យបានដឹងពីអត្តសញ្ញាណជនបង្ក និងអ្នករងរបួសនៅឡើយ ដោយកំពុងតែធ្វើការបន្ត។






 

No comments:

Post a Comment

Pages