រថយន្តដឹកអីវ៉ាន់សំពីងសំពោង និងធ្ងន់លើសប្រមាណ បណ្ដាលឲ្យបាក់ត្រង់ក្បាល នៅទួលរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើល - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, August 5, 2023

រថយន្តដឹកអីវ៉ាន់សំពីងសំពោង និងធ្ងន់លើសប្រមាណ បណ្ដាលឲ្យបាក់ត្រង់ក្បាល នៅទួលរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើល

ក្រុងប៉ោយប៉ែត :  ជាក់ស្ដែង ! នៅក្រុងប៉ោយប៉ែត មានករណីរថយន្តដឹកអីវ៉ាន់សំពីងសំពោងនិងធ្ងន់លើសប្រមាណបណ្ដាលឲ្យបាក់ត្រង់ក្បាលនៅទួលរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់ ស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃ ទី០៤ ខែសីហា ឆ្នាំ២០២៣។

សកម្មភាពដឹកជញ្ជូន ផ្ទុកលើសទម្ងន់ យ៉ាងសំពីងសំពោង លើផ្លូវសាធារណៈ ចំកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមរយៈឡាន កែច្នៃខុសបច្ចេកទេស មានគ្រោះថ្នាក់បំផុត ប្រសិនបើសមត្ថកិច្ចមន្ត្រីនគរបាលចរាចរណ៍ និងជំនាញខាងមន្ទីរសាធារណការនិង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ មិនបានគិតគូរ ចាត់វិធានការណ៍ លុបបំបាត់ ហាមឃាត់ ឃាត់ទុកយកមកអប់រំ នោះបញ្ហាគ្រោះថ្នាក់ ប្រាកដណាស់ នឹងកើតមាន សម្រាប់អ្នកបើកបរខ្លួនឯង និងអ្នកដទៃ ។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមឱ្យសមត្ថកិច្ច យកចិត្តទុកដាក់ក្នុងរឿងនេះផង ជៀសវាងការ បង្កឲ្យមានគ្រោះថ្នាក់កើតឡើង ពីព្រោះថាការដឹកជញ្ជូនបែបនេះ មិនស្របច្បាប់ ដោយសារផ្ទុកលើកទម្ងន់ ហើយរថយន្តក៏កែច្នៃខុសបច្ចេកទេស ថែមទៀតផង ៕






 

No comments:

Post a Comment

Pages