អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក សេង គឹមស្រេង និង លោកស្រី សំ សៀវហេង ! - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, September 2, 2023

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក សេង គឹមស្រេង និង លោកស្រី សំ សៀវហេង !

នាព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលភេសជ្ជៈ ទឹកត្រជៀកកាំ (Golden Nest) ចំនួន ៥០០យួរ ពី លោក សេង គឹមស្រេង និង លោកស្រី សំ សៀវហេង ម្ចាស់សហគ្រាស អេស អេច មេធល រីសាយឃ្លីង ឯ.ក ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក ក៏ដូចជាប្រើប្រាស់ជាក់ស្តែង ក្នុងអង្គភាព។


ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក សេង គឹមស្រេង និង លោកស្រី សំ សៀវហេង ដែលបានឧបត្ថម្ភភេសជ្ជៈ ទឹកត្រជៀកកាំ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕




 

No comments:

Post a Comment

Pages