លោក​ ឃួន ប៊ុនណែត​ តំណាងឲ​បងប្អូនសប្បុរសជន​ បានចុះសួរសុខទុក​ បងស្រីដែលមានជីវភាពខ្វះខាត​ដែលសម្រាលកូនមិនទាន់គ្រប់ខែដែលរស់នៅភូមិអូរធំ(ដីថ្មី) - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, October 6, 2023

លោក​ ឃួន ប៊ុនណែត​ តំណាងឲ​បងប្អូនសប្បុរសជន​ បានចុះសួរសុខទុក​ បងស្រីដែលមានជីវភាពខ្វះខាត​ដែលសម្រាលកូនមិនទាន់គ្រប់ខែដែលរស់នៅភូមិអូរធំ(ដីថ្មី)

នៅរសៀលថ្ងៃ​ សុក្រ​ ទី​៦​ ខែ​តុលា​ ឆ្នាំ​២០២៣​ លោក​ ឃួន ប៊ុនណែត​ តំណាងឲ​បងប្អូនសប្បុរសជន​ បានចុះសួរសុខទុក​ បងស្រីដែលមានជីវភាពខ្វះខាត​ដែលសម្រាលកូនមិនទាន់គ្រប់ខែដែលរស់នៅភូមិអូរធំ(ដីថ្មី) ឃុំទីពោ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​ ដែលកំពង់សំរាកនៅមណ្ឌលសុខភាពតាំងក្រសាំង​ និងបាននាំយកសម្ភារៈមួយចំនួនទៅប្រគល់ជូន ​រួមមាន​ ទឹកដោះគោ​ សំលៀកបំពាក់​ សាប៊ូ​ ដបដោះគោ​ -ល-​ ។ 

ជាចុងក្រោយ​​ លោក ឃួន​ ប៊ុន​ណែត​ ជំនួសមុខ​អោយក្រុមគ្រួសារ​ សូមគោរពជូនពរ​ដល់ម្ចាស់ទាន  ទទួលមគ្គផលកុសលផលបុណ្យដែលបានផ្ញើរតាមខ្ញុំមកធ្វើទានជំនួសនេះសូមអោយម្ចាស់ទានសុខសប្បាយមានសុភមង្គលគ្រប់ពេលគ្រប់វេលាជោគជ័យសម្រេចកិច្ចការទាំងពួងរកសុីមានបានកំអោយស្គាល់ក្រស្គាល់តែមាននិងរូបរាងកាយស្រស់ស្អាតបញ្ញាវៀងវ៉ៃព្រមទាំងពុទ្ធពរបួនគឺ...

អាយុ...វណ្ណៈ...សុខៈ...ពលៈ...និងសម្បត្តិ3គឺ...សម្បតិ្តមនុស្ស...សម្បត្តិទេវតា...សម្បត្តិព្រះនិព្វាន...កុំបីឃ្លៀងឃ្លាតឡើយ.......។






 

No comments:

Post a Comment

Pages