អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានចូលបច្ច័យ ចំនួន ៤លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Wednesday, October 4, 2023

អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានចូលបច្ច័យ ចំនួន ៤លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង

ក្រុងកោះរ៉ុង-អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានចូលបច្ច័យ ចំនួន ៤លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ ដែលបច្ចុប្បន្នវត្តគិរីជលសាកោះរ៉ុង បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌទៅតាមព្រះពុទ្ធសាសនា។

 បច្ចយ័របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានប្រគេនព្រះសង្ឃវត្តគិរីជលសាកោះរ៉ុង តាមរយៈ កងការពារកោះរ៉ុងលេខ១ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះព្រះតេជគុណព្រះគ្រូចៅអធិការវត្តគិរីជលសាកោះរ៉ុង ព្រះនាម ព្រះទេពសោភ័ណ ភារ រ៉ាវី បានស្វាធ្យាយជូនពរជយ័ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ💐💐៕






 

No comments:

Post a Comment

Pages