គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងម៉ូតូ បុកគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, October 7, 2023

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងម៉ូតូ បុកគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

ភ្នំពេញ ៖ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១២:៥០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ 


ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់ជិះម៉ូតូHONDA Dream ពាក់ស្លាកលេខ ភ្នំពេញ 1IS-8990 ជិះតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនបានបុកជាមួយរថយន្ដមួយគ្រឿងមិនចាំស្លាកលេខបណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ រួចរថយន្តបេីករត់គេចខ្លួនបាត់ ក្រោយមកស្រាប់តែមានរថយន្ដMG ពាក់ស្លាកលេខ ភ្នំពេញ 2CB-8886 បុកម៉ូតូរបស់ជនរងគ្រោះបន្ថែមទៀត រួចសមត្ថកិច្ចបែរជាឲ្យរថយន្ដMGនេះ បេីកចេញពីកន្លែងកេីតហេតុ។ 

 

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នសិន ៕





 

No comments:

Post a Comment

Pages