រថយន្ដ​ឡិចស៊ីស​ RX330បើកក្នុង​ល្បឿនលឿន​ ជ្រុលទៅ​បុក​ម៉ូតូ​រម៉ក​ បណ្តាលអោយមនុស្ស​ប្រុស​ស្រី៥នាក់​រងរបួស​ធ្ងន់​ស្រាល - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Monday, October 2, 2023

រថយន្ដ​ឡិចស៊ីស​ RX330បើកក្នុង​ល្បឿនលឿន​ ជ្រុលទៅ​បុក​ម៉ូតូ​រម៉ក​ បណ្តាលអោយមនុស្ស​ប្រុស​ស្រី៥នាក់​រងរបួស​ធ្ងន់​ស្រាល

បុរសម្នាក់​បេីក​រថយន្ដ​ឡិចស៊ីស​ RX330 ពាក់​ស្លាក​លេខ​ កណ្ដាល​ 2B-0125 បេីក​បរ​តាម​បណ្ដោយ​ផ្លូវ​៣០ម៉ែត្រ ​បុរី​សន្តិភាព​២​ទិសដៅ​ពី​លិច​ទៅ​កេីត​ក្នុង​ល្បឿនលឿន​បាន​បុក​ម៉ូតូ​រម៉ក​ដែល​បេីក​ឆ្លងកាត់​ផ្លូវ​រួច​​ខ្ទាត់​ទៅ​បុក​ម៉ូតូ​HUNDA PCX ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IA-5536 បណ្ដាលឲ្យ​រងការ​ខូចខាត​ ហេីយ​រថយន្ដ​បន្ត​ទៅ​បុក​បង្គោល​ភ្លេីង​បំភ្លឺ​ផ្លូវ​មួយ​ដេីម​ទៀត​ ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​មនុស្ស​ប្រុស​ស្រី៥នាក់​រងរបួស​ធ្ងន់​ស្រាល។ 


ហេតុការណ៍​​នេះស្ថិត​តាម​បណ្ដោយ​ផ្លូវ​៣០ម៉ែត្រសន្តិភាព​២ សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១០:៤០នាទីយប់ ថ្ងៃទី០១ ខែតុលា​​​ ឆ្នាំ​២០២៣។ 


ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់​វែង​យក​រថយន្ដ​ ម៉ូតូរម៉ក​ និង​ម៉ូតូទៅ​រក្សា​ទុក្ខ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។





 

No comments:

Post a Comment

Pages