បង្ក្រាបក្លិបកម្សាន្តមួយកន្លែង នៅខណ្ឌចម្ការមន ឃាត់ខ្លួនមនុស្សជាង១០០នាក់ពាក់ព័ន្ធករណីប្រេីប្រាស់គ្រឿងញៀន - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, November 4, 2023

បង្ក្រាបក្លិបកម្សាន្តមួយកន្លែង នៅខណ្ឌចម្ការមន ឃាត់ខ្លួនមនុស្សជាង១០០នាក់ពាក់ព័ន្ធករណីប្រេីប្រាស់គ្រឿងញៀន

(ភ្នំពេញ)៖ សមត្ថកិច្ចបានចុះឆែកឆេរក្លិបកម្សាន្តមួយ ដោយបានឃាត់ខ្លួនខ្មែរនិងបរទេសជាង១០០នាក់ សង្ស័យពាក់ព័ន្ធគ្រឿងញៀន។ការបង្រ្កាបនេះបានធ្វើឡើងនៅក្លិបយីហោ NUMBER9 BASSAC LIVE DJS–DANCEFLOOR ស្ថិតនៅផ្លូវ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីរំលងអធ្រាត្រចូលថ្ងៃ៤ ខែវិច្ឆិកា។


មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ជាមួយកម្លាំងមូលដ្ឋានបានសហការ ចុះឡោមព័ទ្ធក្លិបកម្សាន្តខាងលើ និងឃាត់ខ្លួនមនុស្សខ្មែរប្រុសស្រី រួមមានជនបរទេសសរុបប្រមាណ១០៣នាក់។


ប្រភពដដែលបានបន្តថា ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតគ្រឿងសម្ភារពាក់ព័ន្ធ ដូចជាប៉ោងប៉ោងរីករាយទំហំធំចំនួន៤ និងតូចៗជាច្រើនទៀត និងបំពង់ខ្យល់សម្រាប់បញ្ចូលទៅក្នុងHAPPY BALLONS ចំនួន១២បំពង់ រួមទាំងបំពង់ឧស្ម័នសប្បាយៗចំនួន៤បំពង់ធំ។


បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនមនុស្សទាំង១០៣នាក់ តាមរថយន្តធំ២គ្រឿងទៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបន្តនិតិវិធីច្បាប់។






 

No comments:

Post a Comment

Pages