កិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈជាមួយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងគម្រោងស្ដារទន្លេមេគង្គ និងទន្លេសាក់ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, February 22, 2024

កិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈជាមួយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងគម្រោងស្ដារទន្លេមេគង្គ និងទន្លេសាក់

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈជាមួយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងអាជីវកម្មដីល្បាយខ្សាច់ និងគម្រោងស្ដារទន្លេមេគង្គ និងទន្លេសាក់ ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង -ស្រុក និងមន្ទីរជំនាពាក់ព័ន្ធផងដែរ។


ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ គម្រោងអាជីវកម្មដីល្បាយខ្សាច់នេះ ពិតជាអាចចូលរួមចំណែកជួយសម្រួលដល់ផ្លូវនាវាចរណ៍ និងកាត់បន្ថយហានិភ័យ បាក់ច្រាំងតាមលក្ខណៈធម្មជាតិ ប៉ុន្តែ វាទាមទារឱ្យម្ចាស់គម្រោង អនុវត្តវិធីសាស្ត្របូមយកដីល្បាយខ្សាច់ ដោយផ្អែកលើគោលការណ៍បច្ចេកទេស ត្រូវបូមចល័តក្នុងទីតាំងគម្រោង និងកំណត់ជម្រៅពីផ្ទៃបាតទន្លេមិនលើស៨ម៉ែត្រ និងគោរពតាមការណែនាំរបស់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ហើយប្រសិនបើម្ចាស់គម្រោង ធ្វើការបូមយកដីល្បាយខ្សាច់នេះ ដោយមិនអនុលោមតាមគោលការណ៍បច្ចេកទេស និងតាមការណែនាំពីមន្ត្រីជំនាញរបស់ក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ វាអាចនឹងផ្តល់ហានិភ័យធ្វើឱ្យបាក់ច្រាំងទៅវិញ។


ឯកឧត្តមបានណែនាំដល់ម្ចាស់គម្រោងមត្រូវអនុវត្តវិធីសាស្ត្របូមដីល្បាយខ្សាច់ តាមលក្ខណៈបច្ចេកទេស និងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងវិធានការកាត់បន្ថយការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ក្នុងការបូមដីល្បាយខ្សាច់ ដោយរក្សាគម្អាតសុវត្ថិភាពពីច្រាំងសងខាង ដើម្បីទប់ស្ងាត់ហានិភ័យបាក់ច្រាំងទន្លេ ការរៀបចំទីតាំងដាក់ពោង ដើម្បីកំណត់ទីតាំងព្រំប្រទល់គម្រោង និងទីតាំងដែលត្រូវបូមយកដីល្បាយខ្សាច់ តាមការអនុញ្ញាតរបស់ក្រសួងរ៉ែ និងថាមពល ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ និងត្រូវមានសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ។






 

No comments:

Post a Comment

Pages