ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ ដឹកនាំកិច្ចប្រជុំ ការអនុវត្តតួនាទីភារកិច្ច និងបទពិសោធន៍ការងារនគរបាលទេសចរណ៍ប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, August 16, 2024

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ ដឹកនាំកិច្ចប្រជុំ ការអនុវត្តតួនាទីភារកិច្ច និងបទពិសោធន៍ការងារនគរបាលទេសចរណ៍ប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២

ភំ្នពេញ ៖ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំ ការអនុវត្តតួនាទីភារកិច្ច និងបទពិសោធន៍ការងារនគរបាលទេសចរណ៍ប្រចាំឆមាសទី១និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍, លោកឧត្តមសេនីយ៍ វរសេនីយ៍អនុប្រធាន លោកនាយ-នាយរងការិយាល័យនិងមន្រ្តីទាំងអស់។ តាមរបាយការណ៍ និងរំលេចពីតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍៖ ១-ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ, ២-ការជួយសង្រ្គោះយើងគួរតែពន្លាតការជួយសង្រ្គោះទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យបានទាន់ពេលវេលា, ៣-សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្រ្កាបបទល្មើស ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ៕






 

No comments:

Post a Comment

Pages