ខ្យល់កន្ត្រាក់បោកបក់ខ្លាំងប៉ះពាល់ផ្ទះពលរដ្ឋ០៥ខ្នង និងដួលរលំដើមឈើជាច្រើនដើម - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Wednesday, August 21, 2024

ខ្យល់កន្ត្រាក់បោកបក់ខ្លាំងប៉ះពាល់ផ្ទះពលរដ្ឋ០៥ខ្នង និងដួលរលំដើមឈើជាច្រើនដើម

(បាត់ដំបង) យោងតាមរបាយការណ៍ពីអាជ្ញាធរបានអោយដឹងថា÷ ឧបទ្ទវហេតុគ្រោះធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅក្នុងភូមិសាស្ត្រស្រុកបាណន់ បានធ្វើអោយប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋ និងដួលរលំដើមឈើអស់ជាច្រើនដើមផងដែរ។


ប្រភពដដែលបានបញ្ជាក់ថា ឧបទ្ទវហេតុគ្រោះធម្មជាតិខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលអោយប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នង និងដួលរលំដើមឈើជាច្រើនដើមផងដែរ។


សមត្ថកិច្ចបានបញ្ជាក់ទៀតថា ផ្ទះដែលរងការខូចខាតខាងលើសុទ្ធសឹងតែផ្ទះដែលសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី ហើយករណីនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ៕





 

No comments:

Post a Comment

Pages