ដំណើរទស្សនកិច្ចលើកដំបូង របស់ពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃ ដើម្បីឃើញពីការអភិវឌ្ឍ នៅតាមព្រំដែន នៅចំណុចបង្គោលព្រំដែនលេខ១៣០ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, September 7, 2024

ដំណើរទស្សនកិច្ចលើកដំបូង របស់ពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃ ដើម្បីឃើញពីការអភិវឌ្ឍ នៅតាមព្រំដែន នៅចំណុចបង្គោលព្រំដែនលេខ១៣០ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ដំណើរទស្សនាកិច្ចសិក្សា របស់ពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃ ដើម្បីឲ្យបងប្អូនបានឃើញការអភិវឌ្ឍ នៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយដំណើរទស្សនកិច្ចនេះ មានរយៈពេល១ថ្ងៃពេញ មានសមាជិកជាង២០០នាក់ បានមកដល់ទីតាំងបង្គោលព្រំដែនលេខ១៣០ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សូមជម្រាបថា ដំណើរទស្សនកិច្ចសិក្សានេះ ផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។

សម្រាប់កម្មវិធីនេះ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺផ្តល់ជូនដោយឥតគិតថ្លៃ ដែលឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះឡើយ៕






 

No comments:

Post a Comment

Pages