អតីតសិស្សសាលាបាក់ទូក ចូលរួមបុណ្យសព អតីតគ្រូសីលធម៌ ជើងចាស់០១រូប! - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Tuesday, September 16, 2025

អតីតសិស្សសាលាបាក់ទូក ចូលរួមបុណ្យសព អតីតគ្រូសីលធម៌ ជើងចាស់០១រូប!

លោកគ្រូ ស្រេង ផល្លា អតីតគ្រូជើងចាស់ឯកទេសសីលធម៌ នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីវេលាម៉ោង ១៨៖០០នានី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។ សពលោកគ្រូ ស្រេង ផល្លា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ678 ផ្លូវ79BT2 សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភ្លាមៗ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក មួយក្រុម អតីតលោកគ្រូ អ្នកគ្រូ រួមមានទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរួមគ្នាចូលរួមជាថវិកា តាមសទ្ធារៀងៗខ្លួន ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកគ្រូ ស្រេង ផល្លា និងសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 

កាយវិការ ដ៏គួរឲ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយនេះ មិនមែនទើបតែមានក្នុងពេលលោកគ្រូអស់ព្រះជន្មនោះទេ គឺតែងតែធ្វើជាប់ជាប្រចាំ ចំពោះអតីតលោកគ្រូអ្នកគ្រូគ្រប់ៗគ្នា ដែលលោកកំពុងនៅមានព្រះជន្ម និងជួយដល់មិត្តរួមជំនាន់ដែលជួបការលំបាកហើយខ្វះលទ្ធភាព មកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោករបស់ក្រុម ដែលបានបង្កើតឡើងថា "សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក" ហើយកាយវិកា នាពេលនេះ បានទទួលការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីក្រុមគ្រួសារនៃសពផងដែរ៕






 

No comments:

Post a Comment

Pages