អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយសារអប់រំស្តីពីវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល​ជំងឺ​កូវីដ១៩(COVID19) ដល់ថ្នាក់ដឹកនាំ​នាយកដ្ឋាននគរបាលការពារ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Wednesday, March 25, 2020

អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយសារអប់រំស្តីពីវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល​ជំងឺ​កូវីដ១៩(COVID19) ដល់ថ្នាក់ដឹកនាំ​នាយកដ្ឋាននគរបាលការពារ

ភ្នំពេញ៖ ដោយអនុវត្តន៍នូវបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរង​នគរបាលជាតិ បានធ្វើការផ្សព្វផ្សាយសារអប់រំស្តីពីវិធានការបង្ការ ទប់ស្កាត់​ការ​រីករាលដាលជំងឺកូវីដ១៩ (COVID19) ដល់ថ្នាក់ដឹកនាំនាយក​ដ្ឋាន​នគរបាលការពារ។ ការផ្សព្វផ្សាយនេះ ធ្វើនៅអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលការពារ និងលោក លោកស្រីអនុប្រធាន​នាយកដ្ឋាន ប្រធានការិយាល័យ ប្រធានអង្គភាពចំណុះនាកដ្ឋានផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ស៊ីថា បានណែនាំឲ្យ​ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ពិសេសកងកម្លាំងដែលមានភារកិច្ចប្រចាំ​​ការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមបណ្តាស្ថានទូត និវេសណដ្ឋាន និងស្ថាប័នរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួនដោយពាក់ម៉ាស និងត្រូវសំអាតដៃឲ្យបានញឹកញាប់ដោយទឹកលាងដៃជេល ឬទឹកអាល់កុល និងផ្សព្វផ្សាយវិធានការ និងការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេសត្រៀមសហការជាមួយក្រសួងសុខាភិបាល និងសមត្ថកិច្ច​ពាក់ព័ន្ធ។ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា នៅតាម​ក្រសួង ស្ថាប័នរដ្ឋមួយចំនួន បានដាក់ចេញនូវវិធានការឲ្យថ្នាក់ដឹកនាំ និងមន្រ្តី អាចធ្វើការងារប្រចាំថ្ងៃតាមប្រព័ន្ធអនឡាញ ប៉ុន្តែក្នុងនាម​យើងជាអង្គភាពអនុវត្តច្បាប់ និងជាកងកម្លាំងប្រមូលផ្តុំ ចាំបាច់ត្រូវមាន​មុខធ្វើការ និងប្រជុំជួរ ក៏ដូចជាការងារប្រចាំបញ្ជាជាប្រចាំផងដែរ។ ឯកឧត្តមបញ្ជាក់ទៀតថា ចំពោះបងប្អូនប្រចាំការស្នាក់នៅប្រមូលផ្តុំ ត្រូវ​មាន​​អនាម័យខ្ពស់ ពិសេសរក្សាគម្លាតនៃការស្នាក់នៅ និងការប្រាស្រ័យ​ទាក់ទងគ្នា។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានប្រគល់នូវសម្លៀកបំពាក់សម្រាប់​ពារការ​ការចម្លងវីរុស COVID-19 ចំនួន២០០កំប្លេរ និងស្រោមដៃចំនួន៥០០គូ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុស COVID-19៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ





No comments:

Post a Comment

Pages