សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយពីសប្បុរសជន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, April 11, 2020

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយពីសប្បុរសជន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តកណ្ដាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានទទួលអំណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុខ ស្រស់ ប្រធានសភាពាណិជ្ជកម្ម ប្រចាំខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង រួមមាន៖ ក្រមាចំនួន៥០០ និងថវិកាចំនួន៤លានរៀល សម្រាប់ប្រើប្រាស់ក្នុងផែនការសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលពិធីនេះធ្វើនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ។

ឯកឧត្ដម គង់ សោភ័ណ្ឌ  អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានក្តីសោមនស្សរីករាយក្រៃលែងដែលបាន ទទួលនូវអំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា និងលោកស្រី ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដោយទឹកចិត្តជ្រះថ្លា ហើយឯកឧត្តម បានសន្យាថា សាខានឹងយកអំណោយដ៏សប្បុរសទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅនៅក្នុងកម្មវិធីប្រយុទ្ធការរីករាលដាលនៃជំងឺកូវីដ១៩ ( COVID-19 ) នៅក្នុងខេត្តកណ្តាល ដោយគ្មានការរើសអើងចំពោះពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ និងស្របតាមគោលការណ៍គ្រឹះ ទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។

ឯកឧត្តមបានបញ្ជាក់ថា អំណោយសប្បុរសធម៌នេះ គឺពិតជា ការរួមចំណែកយ៉ាងសំខាន់ណាស់ ដើម្បីឆ្លើយតបក្នុងការជួយដល់សុខភាព និងបញ្ហាប្រឈមខ្វះខាត សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពសាធារណៈ ឱ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជាយើង បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ និងបានអំពាវនាវ ដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ រួមនឹងប្រជាពលរដ្ឋយើង រួមគ្នាជួយឧបត្ថម្ភគាំទ្រ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដែលជាជំងឺរាតត្បាត ក្នុងពិភពលោក។

ក្នុងឱកាសនោះ ឯកឧត្តមបានបានអំពាវនាវដល់ សប្បុរសជននានា សូមបន្តជួយឧបត្ថម្ភគាំទ្រដល់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីទប់ស្កាត់ និងបង្ការជំងឺដ៏កាចសារហាវនេះ ជាមួយរាជរដ្ឋាភិបាល។ ឯកឧត្តម បានជូនពរដល់លោកឧកញ៉ា លោកស្រី និងសហការី សូមឲ្យបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕




No comments:

Post a Comment

Pages