ឯកឧត្តម ម៉ែន វិបុល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, April 11, 2020

ឯកឧត្តម ម៉ែន វិបុល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសមាជិកសមាជិការនៃគណៈកម្មាធិការសាខា អនុសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខា ចែកដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២០ ចំនួន៣១ខ្នង ចំនួន៥ឃុំ ក្នុងស្រុករមាសហែក គឺឃុំជ្រៃធំ សំបួរ អំពិល ចន្ត្រី និងឃុំត្រស់ ក្នុងនោះខូចខាតទាំងស្រុង៦ខ្នង មធ្យម៩ខ្នង និងខូចខាតស្រាល១៦ខ្នង បណ្តាលឲ្យរបួសមនុស្ស ១នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

ទន្ទឹមនេះឯកឧត្តម ក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ តាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ។

អំណោយដែលបានចែកជូន ចំនួន៣១គ្រួសារ ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៦គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០គក្រ មី១កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប ធុងទឹកជ័រ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់១ កន្ទេលបត់១ ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០រៀល ។ គ្រួសាររងគ្រោះមធ្យម ៩គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៣០គក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលបត់ ១ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០រៀល និង សម្រាប់គ្រួសាររងគ្រោះស្រាល ១៦គ្រួសារ ទទួលបានថវិកា ៥០,០០០រៀល អ្នករបួស១នាក់ ក្នុងម្នាក់ថវិកា ២០០,០០០រៀល ៕






No comments:

Post a Comment

Pages