សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃនេះ អំពីអត្រាធ្លាក់ចុះនៃគ្រោះថ្នាក់ចរាចរណ៍យ៉ាងល្អប្រសើរនៅក្នុងព្រះរាជាណាចក្រ​កម្ពុជាក្នុងត្រីមាសទី១ដើមឆ្នាំ២០២០នេះ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, April 17, 2020

សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃនេះ អំពីអត្រាធ្លាក់ចុះនៃគ្រោះថ្នាក់ចរាចរណ៍យ៉ាងល្អប្រសើរនៅក្នុងព្រះរាជាណាចក្រ​កម្ពុជាក្នុងត្រីមាសទី១ដើមឆ្នាំ២០២០នេះ

ភ្នំពេញ៖ នៅក្នុងសេចក្តីជូនដំណឹងថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២០នេះ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថានៅ១ត្រីមាសនៃឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានថយចុះ១៥០លើក ស្មើ១៤ភាគរយ, ចំនួនអ្នកស្លាប់បានថយចុះ២០នាក់ ស្មើ៤ភាគរយ និងអ្នករបួស បានថយចុះ២៧៧នាក់ ស្មើ១៧ភាគរយ បើប្រៀបធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ២០១៩។

អត្រាធ្លាក់ចុះទាំងចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងរបួសនេះ គឺជាលទ្ធផលកើតឡើងក្នុងបរិបទ ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានជំរុញការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងសកម្មនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំ២០១៩។

ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មី ដែលប្រាក់ពិន័យត្រូវបានបង្កើនពី៣ទៅ៥ដងឯណោះ បើធៀបនឹងអនុក្រឹត្យចាស់ ដើម្បីជំរុញការគោរព និងអនុវត្តច្បាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ។

ដូច្នេះសូមកងកម្លាំងសមត្ថកិច្ចទាំងអស់ ពិសេសនគរបាលចរាចរណ៍ បន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ច ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងសូមបងប្អូនជនរួមជាតិគោរពច្បាប់ និងបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីសេចក្ដីសុខ និងសុវត្ថិភាពក្នុងការធ្វើដំណើរ៕



No comments:

Post a Comment

Pages