ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួមដំណើរដោយ មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចុះត្រួតពិនិត្យមើល ទំនប់អាងបង្ហារទឹកអូរស្វាយ មួយកន្លែងដែលស្ថិតនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្នុងនោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានសង្កេតឃើញថាមានសត្វស្លាបដ៏កម្រជាច្រើន រស់នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយ ដូចឆ្នេះយើងទាំងគ្នាត្រូវចូលរួមសហការគ្រប់គ្រង ការពារ ថែរក្សា និងបន្តផ្សព្វផ្សាយ អប់រំទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ន នៃអង្គភាពពាក់ ព័ន្ធដែលឈរជើងការពារក្បែរតំបន់នេះ ឲ្យបានយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់ នៃការថែរក្សា ការពារ និងអភិរក្ស នូវប្រភេទសត្វដ៏កម្រ និងមិនដែលបានឃើញ។ ដើម្បីទុកតំបន់មួយនេះ ប្រែក្លាយទៅជាកន្លែងរមណីយដ្ឋានមួយ ដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាកម្សាន្ត។
No comments:
Post a Comment