ចាស់ជរាជួបការលំបាក ចំនួន ៧គ្រួសារ រស់នៅឃុំច្រេស និងឃុំតាជេស ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រឡាច - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Wednesday, April 22, 2020

ចាស់ជរាជួបការលំបាក ចំនួន ៧គ្រួសារ រស់នៅឃុំច្រេស និងឃុំតាជេស ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក អាំ សុគន្ធ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងមន្ត្រីក្រុមការងារអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាច ទៅចែកជូនចាស់ជរាជួបការលំបាក ចំនួន ៧គ្រួសារ ដែលក្នុងនោះ៥គ្រួសាររស់នៅឃុំច្រេស និងឃុំតាជេសចំនួន២គ្រួសារ៖
 
១. ឈ្មោះ អ៉ឹម សុខ ភេទស្រី អាយុ ៨៩ ឆ្នាំជាចាស់ជរាគ្មានទីពឹង នៅភូមិច្រមុះជ្រូក ឃុំច្រេស
២. ឈ្មោះ ចាន់ ឡូត ភេទប្រុស អាយុ ៨៥ ឆ្នាំជាចាស់ជរាគ្មានទីពឹង នៅភូមិច្រមុះជ្រូក ឃុំច្រេស
៣. ឈ្មោះ ញ៉ែម សៀន ភេទប្រុស អាយុ ៨៦ ឆ្នាំជាចាស់ជរាគ្មានទីពឹង នៅភូមិប្របផ្ជះ ឃុំច្រេស
៤.ឈ្មោះ នូ ខាន់ ភេទស្រី អាយុ៩៣ឆ្នាំ ជាចាស់ជរាគ្មានទីពឹង នៅភូមិក្បាលដំរី ឃុំច្រេស
 ៥.ឈ្មោះ ជៃ យ៉ាត ភេទស្រី អាយុ ៩២ ឆ្នាំ ជាចាស់ជរាគ្មានទីពឹង នៅភូមិក្បាលដំរី ឃុំច្រេស
៦.ឈ្មោះ រ៉ូន ហាលី ភេទប្រុស អាយុ ៧៩ ឆ្នាំ ជាចាស់ជរាមានជំងឺ នៅភូមិស្វាយបាកាវ ឃុំតាជេស
៧.ឈ្មោះ វង្ស សម្បត្តិ ភេទស្រី អាយុ ៥២ឆ្នាំ ជាស្ត្រីក្រីក្រកូនច្រើន នៅភូមិធ្លកយុល ឃុំតាជេស

អំណោយរួមមាន÷ អង្ករ ២០គីឡូក្រាម, មី ១ កេស, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ, ស្ករស ១គីឡូក្រាម, អាវយឺត១, សាប៊ូ២ដុំ និងបានធ្វើការផ្សព្វផ្សាយអំពីវិធានការការពារ និងការទប់ស្កាត់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ដោយបានឲ្យគាត់ធ្វើអនាម័យជាប្រចាំផងដែរ ៕







No comments:

Post a Comment

Pages