ប្រធានកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយចែកជូនគ្រួសារមានជីវភាពខ្វះខាត​ ចាស់ជរា និងមណ្ឌលសុខភាពឃុំយាង - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, April 25, 2020

ប្រធានកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយចែកជូនគ្រួសារមានជីវភាពខ្វះខាត​ ចាស់ជរា និងមណ្ឌលសុខភាពឃុំយាង

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅផ្ទុកមេរោគអេដស៍សរុប ២៧គ្រួសារ ឃុំយាង ១៥គ្រួសារ ឃុំព្រីងធំ ១២គ្រួសារ និងសួរសុខទុក្ខគ្រូពេទ្យមណ្ឌលសុខភាព យាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះដែរលោកប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីលោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញ ការងារជូនប្រជាពលរដ្ឋនាពេលនេះ ។ លោកក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

ចំពោះសម្ភារៈដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥ គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ និងថវិកាមួយចំនួន ក្នុងនោះ ២៥គ្រួសារទទួលបានសារុង១ ភួយ១ ក្រមា១ មុង១ និងបានផ្តល់ថវិកាជូន ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ចំនួន ១១នាក់ កងកម្លាំង និងប្រជាការពារ ២៦នាក់ ក្នុងម្នាក់ៗចំនួន ២០,០០០ រៀល និងក្រុមគ្រូពេទ្យចំនួន ៨នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល អាកុល ៥លីត្រ ម៉ាស ២ដុំ ឧបត្ថម្ភមណ្ឌលសុខភាពយាង ២០០ ដុល្លា ។





No comments:

Post a Comment

Pages