ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយលោក ផល ឧត្តមសម្បត្តិ តំណាងអង្គការ IOM ក្នុងការគាំពារនានាដល់ពលរដ្ឋមកពីក្រៅប្រទេសជាពិសេសការការពារការរីករាលដាលនៃជំងឺកូវី១៩។
ជាមួយគ្នានេះរដ្ឋបាលខេត្តបានលើកនូវសំណូមពរដល់អង្គការ IOM ក្នុងការគាំពារដល់កិច្ចការងារមួយចំនួនដូចខាងក្រោម៖
- ការរៀបចំឲ្យរថយន្តឈ្នួលដឹកជញ្ជូនពលករមកពីក្រៅប្រទេសទាំងអស់ត្រូវមានការកត់ត្រាឈ្មោះអ្នកជិះរថយន្ត ដើម្បីងាយស្រួលស្រាវជ្រាវក្នុងករណីមាន ប្រជាពលរដ្ឋមកពីក្រៅប្រទេសណាម្នាក់មានផ្ទុកវីរុសកូវីដ ១៩។
- ការគាំទ្រក្នុងការផ្សព្វផ្សាយ ឲ្យមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់មន្ត្រីដែលជួបអនុវត្តការងារផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋមកពីក្រៅប្រទេស និងសាធារណជនទូទៅ។
- ការគាំទ្រជាសម្ភារៈដល់ការ ធ្វើចិត្តាឡីស័ក ដោយការដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កក្នុងក្រុង ស្រុកនីមួយៗ។
- ការរៀបចំបញ្ជីពលករដោយមានការបញ្ជាក់ពីជំនាញវិជ្ជាជីវៈនានាដែលពួកគាត់បានអនុវត្តនៅក្រៅប្រទេស។
ឆ្លើយតបនឹងសំណូមពរនេះ IOM នឹងធ្វើកិច្ចការនេះជាមួយគណៈកម្មការកូវីដខេត្ត និងគណៈកម្មការគ្រប់គ្រងប្រជាពលរដ្ឋមកពីក្រៅប្រទេស ដើម្បីពិនិត្យលទ្ធភាពក្នុងការគាំទ្រនានា។ ជាក់ស្តែង IOM នឹងផ្តល់នូវសំភារមួយចំនួនសម្រាប់មន្ត្រីបំពេញកិច្ចការងារផ្ទាល់ជាមួយពលករ និងការងារទប់ស្កាត់ជំងឺកូវីដ១៩។ ចំពោះការគាំទ្រដទៃទៀត អាស្រ័យដោយការសម្រេចពីថ្នាក់ដឹកនាំ និងប្រភពថវិកាគាំទ្រ។
Saturday, April 25, 2020
Home
ព័ត៌មានខ្លីៗ
ជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប ជាមួយ អង្គការ IOM លើការងារប្រជាពលរដ្ឋមកពីក្រៅប្រទេស និងការពារការរីករាលដាលជំងឺកូវីដ១៩
ជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប ជាមួយ អង្គការ IOM លើការងារប្រជាពលរដ្ឋមកពីក្រៅប្រទេស និងការពារការរីករាលដាលជំងឺកូវីដ១៩
Tags
# ព័ត៌មានខ្លីៗ
Share This
First Report
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment