រដ្ឋបាលខេត្តកំពត ទទួលអំណោយពីសប្បុរសជន ដើម្បីយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Monday, April 20, 2020

រដ្ឋបាលខេត្តកំពត ទទួលអំណោយពីសប្បុរសជន ដើម្បីយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត

ខេត្តកំពត៖ នៅព្រឹក ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលអំណោយពីសប្បុរសជន នានា ដែលផ្តល់ជូនរដ្ឋបាលខេត្តកំពត ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ ។

អំណោយដែលបានពីសប្បុរសជនផ្តល់ជូនរដ្ឋបាលខេត្តកំពតនាពេលនោះ រួមមាន ៖
១.លោកឧកញ៉ា វិញ ហួរ ថវិកា៥,០០០ដុល្លាអាមេរិក
២.លោក លី គីមវុន និងលោកស្រី អ៊ឹង វួចឡេង ម្ចាស់សហគ្រាសផលិតថ្មកំបោរភ្នំមាស អង្ករ ចំនួន២តោន, ម៉ាស់ ចំនួន២,៥០០ម៉ាស់
៣.លោក Peng Ting Gang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TCV Poly Enterprise Co,.Ltd ទឹកសុទ្ធ ចំនួន៥០០យួរ និងម៉ាស់ ចំនួន ១០,០០០ម៉ាស់

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តកំពត លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ជាអំណោយ និងសម្ភារ:ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីបម្រើដល់ដំណើររដ្ឋបាលខេត្ត នានា ជាពិសេសជួយដល់ខេត្តកំពត ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត ៕





No comments:

Post a Comment

Pages