ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង រួមដំណើរដោយ អាជ្ញាធរដែនដី បានចុះសាកសួរសុខទក្ខ និងបាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងថវិកា របស់លោកជំទាវបណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ជូនដល់លោកយាយ ណៃ សៅ អាយុ៧៥ ឆ្នាំ មានជំងឺលើសឈាមខូចមួយចំហៀងខ្លួន រស់ជាមួយចៅស្រីមិនគ្រប់សតិ នៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អម សុភា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមក សម្តេច តែងតែគិតគូរពីសុខទុក្ខជនចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋ ជួបការលំបាកគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
ឯកឧត្តម អម សុភា ក៏បានផ្ដាំផ្ញើអោយ លោកយាយ ណៃ សៅ ត្រូវថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត។ ជាពិសេសរួមគ្នាទប់ស្កាត់អោយបានជំងឺរាតត្បាតកូវីដ១៩ ដោយអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលលោកយាយ ណៃ សៅ ទទួលបានរួមមាន៖ អង្ករ ៣០គីឡូក្រាម, ឃីត ១កញ្ចប់ និងថវិកាចំនួន៦០ម៉ឺនរៀល រួមក្នុងការសាងសង់ផ្ទះថ្មី ដែលជាអំណោយរបស់លោកជំទាវបណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ៕
Saturday, April 18, 2020
Home
ព័ត៌មានជាតិ
លោកយាយចាស់ជរាគ្មានទីពឹងមានជំងឺលើសឈាមខូចមួយចំហៀងខ្លួន បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង
លោកយាយចាស់ជរាគ្មានទីពឹងមានជំងឺលើសឈាមខូចមួយចំហៀងខ្លួន បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង
Tags
# ព័ត៌មានជាតិ
Share This
First Report
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment