ឯកឧត្តម​ អ៊ូច​ ភា អញ្ជើញនាំយកអំណោយ និងថវិការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ សពកុមារា និងកុមារី ២នាក់ ស្លាប់ដោយលង់ទឹក នៅស្រុកបូរីជលសារ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, April 25, 2020

ឯកឧត្តម​ អ៊ូច​ ភា អញ្ជើញនាំយកអំណោយ និងថវិការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ សពកុមារា និងកុមារី ២នាក់ ស្លាប់ដោយលង់ទឹក នៅស្រុកបូរីជលសារ

តាកែវ៖ បន្ទាប់ពីបញ្ចប់កម្មវិធីចែកអំណោយដល់ពលរដ្ឋខ្វះខាត ចំនួន ៦០គ្រួសារ នៅវិទ្យាល័យដូងខ្ពស់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយសមាជិកសមាជិកាគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា មន្ត្រីសាខា កាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានបន្តសួរសុខទុក្ខ និងនាំយកអំណោយមកសួរសុខទុក្ខ ព្រមបានរំលែកទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនតូចបានលង់ទឹកស្លាប់ ២ នាក់ស្ថិតនៅក្នុងភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ កាលពីរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០។

ក្នុងឱកាសនោះឯកឧត្តមប្រធាន បានពាំនាំការផ្ដាំផ្ញើរការសួរសុខទុក្ខ ពីសំណាក់សម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយបានរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ជាបន្តឯកឧត្តមប្រធាន ក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ និងមន្ត្រី បុគ្គលិកទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ហើយសូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
៧.បើមានបងប្អូនទើមកពីក្រៅប្រទេស រឺតំបន់ដែលការរីករាលដាលជម្ងឺកូវីដ សូមនៅឲ្យឆ្ងាយពីក្រុមគ្រួសាររយ:ពេល១៤ថ្ងៃសិន។

អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារៗរួមមាន អង្ករ២៥គីឡូក្រាម ទឹកក្រូច២កេះ ទឹកបរិសុទ្ធ២កេះ និងថវិកា ឯកឧត្តមប្រធានសាខាផ្ទាល់ ថវិកាសាខា និង ថវិការបស់ក្រុមកាកបាទក្រហមឃុំ មួយចំនួនផងដែរ៕



No comments:

Post a Comment

Pages