ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យសកម្មភាព និងវឌ្ឍនភាពនៃខ្សែសង្វាក់ផលិតកម្មបន្លែសុវត្ថិភាព (ការដាំ ប្រមូលផល និងការប្រមូលទិញតាមកិច្ចសន្យា) នៅស្រុកស្អាង - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, April 3, 2020

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យសកម្មភាព និងវឌ្ឍនភាពនៃខ្សែសង្វាក់ផលិតកម្មបន្លែសុវត្ថិភាព (ការដាំ ប្រមូលផល និងការប្រមូលទិញតាមកិច្ចសន្យា) នៅស្រុកស្អាង

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មន្រ្តីជំនាញ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យសកម្មភាព និងវឌ្ឍនភាពនៃខ្សែសង្វាក់ផលិតកម្មបន្លែសុវត្ថិភាព (ការដាំ ប្រមូលផល និងការប្រមូលទិញតាមកិច្ចសន្យា) នៅស្រុកស្អាង ដើម្បីទាញយកចំណុច ខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដែលអ្នកផលិត ក៏ដូចជាឈ្មួញ ឬក្រុមហ៊ុនប្រមូលទិញកំពុងជួបប្រទះ រួចដាក់ចេញនូវយន្តការដោះស្រាយជាប្រព័ន្ធមួយច្បាស់លាស់ ទាន់ពេល និងមានប្រសិទ្ធភាព ប្រយោជន៍បង្កើតសុខដុមនីយកម្មរវាងអ្នកផលិត និងអ្នកទិញ ធានាបាននូវផលិតភាពផលិតកម្មបន្លែ គុណភាព សុវត្ថិភាព និរន្តរភាពនៃការផ្គត់ផ្គង់ ស្ថិរភាពតម្លៃ ហើយពិតណាស់គឺធានាបាននូវសុខភាពសាធារណ:។








No comments:

Post a Comment

Pages