អាជ្ញាធរខេត្តក្រចេះត្រៀមរួចជាស្រេច លើមធ្យោបាយដឹកជញ្ជូនពលករខ្មែរ ដែលចេញពីប្រទេសថៃ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, April 2, 2020

អាជ្ញាធរខេត្តក្រចេះត្រៀមរួចជាស្រេច លើមធ្យោបាយដឹកជញ្ជូនពលករខ្មែរ ដែលចេញពីប្រទេសថៃ

រសៀលថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីត្រៀមលក្ខណៈក្នុងការទំនាក់ទំនងជាមួយបណ្តាខេត្តដែលជាព្រំប្រទល់ប្រទេសថៃ ដើម្បីស្រង់នូវស្ថិតិ និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលទៅស៊ីឈ្នួលជាពលករនៅប្រទេសថៃមកខេត្តវិញ ។

តាមការបញ្ជាក់របស់ឯកឧត្តមអភិបាលរងខេត្ត ៖ គិតមកទល់ពេលនេះ មានបងប្អូនពលករវិលចូលស្រុកចំនួន ២៥៦នាក់ ហើយអាជ្ញាធរ បានដាក់ពួកគាត់ឲ្យរស់នៅដាច់ដោយឡែកពីគេ និងកំពុងតែធ្វើការតាមដានសុខភាពផងដែរ ។ ហើយនិងកំពុងបន្តត្រៀមស្វែងរកបន្ថែម និងធ្វើការតាមដានត្រួតពិនិត្យពីស្ថានភាពសុខភាព តាមរយៈមធ្យោបាយដឹកជញ្ជូនពួកគាត់វិលចូលស្រុក នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ។

ឯកឧត្តមអភិបាលរងខេត្ត បានស្នើឱ្យអាជ្ញាធរស្រុក-ក្រុងទាំង៦ នៃខេត្តក្រចេះ ត្រូវបន្តចុះធ្វើការតាមដាន និងពង្រឹងការចុះអប់រំផ្សព្វផ្សាយពាក់ពន្ឋ័ នឹងការទប់ស្កាត់ការពារ ការរីករាលដាលឆ្លងមេរោគកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋគ្រប់រូប នៅតាមគ្រប់មូលដ្ឋាន ជាពិសេសអ្នកដែលធ្វើដំណើរមកពីក្រៅប្រទេសវិលចូលមកស្រុកកំណើតរបស់ខ្លួន ដែលត្រូវយកចិត្តទុកដាក់ជាខ្លាំងចំពោះបញ្ហាសុខភាព និងស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដើម្បីរាយការណ៍ជូនខេត្ត ឬកាកបាទក្រហម ផ្តល់ជំនួយជូនតែមិនតម្រូវឲ្យមានការប្រមូលផ្តុំនោះទេ ។

ម្យ៉ាងវិញទៀតចំពោះបងប្អូនដែលទើបវិលចូលស្រុក ត្រូវរស់នៅឲ្យដាច់ដោយឡែកពីក្រុមគ្រួសារ ឬអ្នកដទៃក្នុងរយៈពេល១៤ ថ្ងៃ ដើម្បីខាងសុខាភិបាលធ្វើការតាមដានរករោគសញ្ញាមេរោគកូវីដ-១៩ និងត្រូវអនុវត្តជាប្រចាំក្នុងធ្វើអនាម័យ ដោយត្រូវលាងដៃនិងសាប៊ូ ឬទឹកអាកុល ឲបានញឹកញាប់ ត្រូវពាក់ម៉ាស ឬក្រម៉ា ខ្លំច្រមុះ និងមាត់ ហើយបើសិនជាមានការក្អក ឬកណ្ដាស់សូមឱ្យមានការខ្ទប់មាត់ ឬក៏យកកែងដៃខ្ទប់មាត់ ការធ្វើបែបនេះ គឺក្នុងន័យបង្ការកុំឱ្យមានឆ្លងរីករាល់ដាលមេរោគ (វីរុសកូវីដ-១៩) ៕





No comments:

Post a Comment

Pages