សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃចំនួន២វត្ត គឺវត្តជុំគ្រៀលនិងវត្តត្រើយកោះ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, April 16, 2020

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃចំនួន២វត្ត គឺវត្តជុំគ្រៀលនិងវត្តត្រើយកោះ

ខេត្តកំពត៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោកជំទាវ ថុងធារី អនុប្រធានកិត្តិយសសាខា សាមាជិក សមាជិកា គណៈកម្មាធិការសាខា លោកជំទាវ លោកស្រី សមាជិកាថ្នាក់លេខ១ និងក្រុមប្រតិបត្តិសាខា បាននាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃ ចំនួន ២វត្ត គឺវត្តជុំគ្រៀល និងវត្តត្រើយកោះ ស្ថិតក្នុងខេត្តកំពត ។

ឆ្លៀតក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេន ជូនចំពោះ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត ដោយក្តីនឹករឭកជាទីបំផុត ។

ទន្ទឹមនឹងនេះដែរ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ សូមបួងសួងដល់វត្ថុស័ក្ដសិទ្ធក្នុងលោកតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ប្រធាន អនុប្រធានកិត្តិយសសាខា ប្រធាន អនុប្រធានគណៈកម្មាធិការសាខា អនុសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធប្រធាននិងក្រុមគ្រួសារ បានជួបតែសេចក្ដីសុខ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទេយ្យទានដែលផ្ដល់ជូនក្នុង១វត្តៗមាន ៖ អង្ករ ១០បាវ ស្មើរនឹង ២៥០គីឡូក្រាម ទឹកផ្លែឈើ ៥កេស ទឹកសុទ្ធ ១០កេស ស្កសរ ១០គីឡូក្រាម និងបច្ច័យមួយចំនួនផងដែរ៕



No comments:

Post a Comment

Pages