ខេត្តកណ្ដាល ៖ ថ្ងៃពុធ ០៨រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពស ២៥៦៣ ត្រូវនឹងថៃ្ង ទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០ នាទី នៅចំណុចភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង ទំហំ ២៥ម៉ែត្រ×៥០ម៉ែត្រ ធ្វើអំពីជញ្ជាំងថ្ម ដំបូងប្រក់ស័ង្កសីម្ចាស់ផ្ទះមិនទាន់ស្គាល់អត្តសញ្ញាណ (ផ្ទះទុកចោល ចាក់សោរយះពេល០២ខែ មកហើយ) ។
សម្ភារៈខូចខាតរួមមាន: ឆេះផ្ទះល្វែងចំនួន ០៣ ខ្នង ឆេះអស់ ៥០% នឹងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត ។ មូលហេតុដោយសារមុខសញ្ញាឈ្មោះ គា ភេទ ប្រុស អាយុ៣៥ឆ្នាំ ជាអ្នកដុត ត្រូវបានឃាត់ខ្លួន។
ដោយមានការបញ្ជាផ្ទាល់ពីលោកអធិការ ស្រុកអង្គស្នួលកំលាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញប្រតិបត្ដិការណ៍សហការណ៍ជាមួយកំលាំងប៉ុស្ដិ៍បែកចាន ប្រជាការពារ និងប្រជាពលរដ្ឋ ៦៨នាក់ បានជួយពន្លត់ភ្លើងឆេះ នៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០២គ្រឿង រថយន្តរបស់អធិការដ្ឋាន ខណ្ឌពោធិសែនជ័យចំនួន ០២ គ្រឿង រថយន្តអង្គភាព៩១១ ចំនួន ០១គ្រឿងសរុប ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨រថយន្ត ស្មើនឹង ៤០ ម៉ែត្រគូប ទើបរលត់ជាស្ថាពរនៅវេលាម៉ោង ០១:០០ នាទី រំលងអាធ្រាត ។
Thursday, April 16, 2020
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០៣ខ្នង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល
Tags
# សន្តិសុខសង្គម
Share This
First Report
សន្តិសុខសង្គម
Tags
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment