រដ្ឋបាលខេត្តកំពត ទទួលអំណោយទឹកសុទ្ធចំនួន៥០កេស ពីក្រុមហ៊ុនដូនពេញតាដាបូកគោ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Thursday, April 2, 2020

រដ្ឋបាលខេត្តកំពត ទទួលអំណោយទឹកសុទ្ធចំនួន៥០កេស ពីក្រុមហ៊ុនដូនពេញតាដាបូកគោ

ខេត្តកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កេីត​ ខែចេត្រ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០២ ខែ​មីនា ឆ្នាំ២០២០​ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការចំណុះសាលាខេត្ត បានទទួលអំណោយទឹកសុទ្ធចំនួន៥០កេស ពីក្រុមហ៊ុនដូនពេញតាដាបូកគោ សម្រាប់ចូលរួមយុទ្ធនាការ បង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត ។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនដូនពេញតាដាបូកគោ ដែលតែងតែផ្តល់ជាអំណោយ និងសម្ភារ:ជូនដល់ រដ្ឋបាលខេត្ត ដើម្បីបម្រើដល់ដំណើររដ្ឋបាលខេត្ត ជាពិសេសជួយដល់ខេត្តក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត ។


No comments:

Post a Comment

Pages