លោកជំទាវ​ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Friday, April 24, 2020

លោកជំទាវ​ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ​ លោកជំទាវ​ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត និងជាអនុប្រធាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត តំណាង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ស្ថិតនៅសាលប្រជុំនន្ទីរអាគារ(ខ)សាលាខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន  លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាព មន្រ្តីរាជការសាលាខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុកទាំង៨​ លោកអនុប្រធានពន្ធនាគារខេត្ត អនុប្រធានមន្ទីរ ប្រធានការិយាល័យ មន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធសរុបវត្តមានចំនួន ៣៨នាក់ ។

សូមជម្រាបជូនថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចេញសេចក្តីជូនដំណឹងនាពេលកន្លងមកបញ្ជាក់ថា​ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះតទៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើរល្មើសច្បាប់ នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើរល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានតម្លើង កម្រិតទឹកប្រាក់ពិន័យក្នុងចំនួនពី ៣ (បី)ទៅ៥ ប្រាំដង​  ធៀបនឹងច្បាប់ចរាចរណ៍ផ្លូវគោកចាស់។







No comments:

Post a Comment

Pages