ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក សំ ចាន់ថន អភិបាល នៃគណៈអភិបាលស្រុកកំពង់លែង បានចុះទៅជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរៀនថ្នាក់ទី១២មានចំនួន១៨៣នាក់ នៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីសំណេះសំណាល លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង បានសំដែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងសាកសួរសុខទុក្ខ នឹករលឹកក្រោយពីការឈប់សម្រាកការសិក្សារយៈពេលខ្លីកន្លងមកដោយសារមានជំងឺកូវីដ ១៩ រាតត្បាតនៅលើទូទាំងសកលលោកមក។
លោកក៏បានផ្តាំផ្ញើ និងណែនាំអប់រំដល់សិស្សានុសិស្សកុំឱ្យទៅកន្លែងដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ និងថែរក្សាសុខភាព អនាម័យ លាងដៃសម្អាតនិងសាប៊ូឱ្យបានញឹកញ្ញាប់ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលផង និងជំរុញស្វ័យសិក្សាបន្ថែមរៀងៗខ្លួនទាញយកឯកសារ និងវីដេអូ តាមOnline និងទូរទស្សន៍ ទទក២ ដែលបង្រៀន និងផលិតដោយក្រសួងអប់រំ ទៅតាមលទ្ធភាពសិស្សដែលអាចធ្វើទៅបាន ពីព្រោះជាឆ្នាំដែលយើងទាំងអស់គ្នាត្រូវប្រឡងទុតិយភូមិ ។
ក្នុងឱកាសនោះដែរលោកក៏បានឱ្យប្អូនៗចូលរួមគោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នខ្ពស់ផងដែរក្រែងមានគ្រោះថ្នាក់ជាយថាហេតុធ្វើឱ្យខកខានសិក្សា និងអាយុជីវិតផងនោះ ៕
Thursday, April 23, 2020
Home
ព័ត៌មានជាតិ
ពិធីសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ចំនួន១៨៣នាក់
ពិធីសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ចំនួន១៨៣នាក់
Tags
# ព័ត៌មានជាតិ
Share This
First Report
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment