ខេត្តកំពត៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានមកទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត ដែលពិធីនេះបានធ្វើឡើងនៅសាលាវិទ្យាល័យព្រះបិតាជាតិក្នុងស្រុកកំពង់ត្រាច ក្រោម អធិបតីភាពឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្ត ព្រមទាំងវត្តមានចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមអាជ្ញាធរមូលដ្ឋាន ផងដែរ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមជាវ តាយ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តម ជាវ តាយក៏បាន ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ ខ្ជាប់ឲ្យបាននូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសចូលរួម បន្តអនុវត្ត វិធានការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ឲ្យបានទាំងអស់គ្នា បើទោះបីជំងឺដ៏កាចសាហាវ បច្ចុប្បន្ននេះមិនបានបន្តរកឃើញការឆ្លងបន្ថែមមកលើប្រជាពលរដ្ឋយើង នឹងបានព្យាបាលឲ្យជាសះស្បើយ ទាំងអស់ និងពុំមានអ្នកស្លាប់ម្នាក់ដោយសារជំងឺនេះនៅក្នុងប្រទេសកម្ពុជាយើង ក៏ពិតមែន។ ប៉ុន្តែស្ថានភាពជំងឺដ៏កាចសាហាវនេះនៅតែកំពុងបន្ត វាយលុករាតត្បាតលើបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក ដដែល ហើយបញ្ហានេះត្រូវបានរាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាលមានការមួយបារម្ភ និងយកចិត្តទុកដាក់ចំពោះបញ្ហារលក នៃការឆ្លងជំងឺកូវិដ១៩នេះជាលើកទី ២ក្នុងប្រទេសកម្ពុជាយើងបន្តទៀតផងដែរ។ ឯកឧត្តមក៏បានក្រើនរំលឹកផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ដោយរដូវនេះគឺជារដូវភ្លៀង សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ នូវគ្រោះមហន្តរាយ ធម្មជាតិផ្សេងៗ ពិសេសផ្គររន្ទះ ឬខ្យល់ព្យុះជាផ្ដើម ហើយបងប្អូនក៏ត្រូវតែយកចិត្តទុកដាក់ជំរុញការងារបង្កបង្កើនផលដាំដុះចិញ្ចឹមសត្វ រួមផ្សំ ដើម្បីបានផ្គត់ផ្គង់ជួយសម្រាលការលំបាកខ្វះខាតជីវភាពគ្រួសារ។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង១០០ គ្រួសារនាពេលនេះក្នុងនោះមកពីស្រុកកំពង់ត្រាច ចំនួន៥០គ្រួសារ និងស្រុកដងទង់ ចំនួន៥០គ្រួសារ ក្នុងមួយគ្រួសារអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ អំបិល២គីឡូម្រេច១កញ្ចប់ ទឹកសុទ្ធ១កេស និងថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ៧២០,០០០រៀល ជូនដល់ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត កងកម្លាំងគ្រប់ប្រភេទ និងក្រុមគ្រូពេទ្យ៕
Monday, May 18, 2020
Home
ព័ត៌មានជាតិ
ប្រជាពលរដ្ឋងាយរងគ្រោះ១០០ គ្រួសារក្នុងស្រុកកំពង់ត្រាច និងស្រុកដងទង់ បានទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋងាយរងគ្រោះ១០០ គ្រួសារក្នុងស្រុកកំពង់ត្រាច និងស្រុកដងទង់ បានទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment