លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីអំពីការងារចលនាមហាជន នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃគណៈចលនាមហាជនបានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារក្នុងរយៈពេល៦ខែ ជូនលោកជំទាវប្រធាន និងសមាជិកអង្គប្រជុំបានជ្រាបព័ត៌មាន ។
លោកជំទាវក៏បានថ្លែងនូវការកោតសសើរ និងអំណរគុណដល់ ឯកឧត្តម លោកជំទាវ ក្រុមការងារទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្មក្នុងពេលកន្លងមក ពិសេសក្នុងបរិបទកូវីត១៩ រួមមាន៖ ការជំរុញផ្សព្វផ្សាយវិធានការរាជរដ្ឋាភិបាលទប់ស្កាត់នឹងជំងឺកូវីត១៩ឱ្យកាន់តែទូលាយ ការចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ការចុះជួយដោះស្រាយទុក្ខលំបាកពលរដ្ឋដែលរងផលប៉ះពាល់ និងការធ្វើសកម្មភាពសប្បុរសធម៌នានា ដែលបានបង្ហាញអំពីសាមគ្គីភាព និងការយកចិត្តទុកដាក់លើពលរដ្ឋក្នុងគ្រាលំបាក ស្របតាមស្មារតីរបស់គណបក្សប្រជាជន "គណបក្សប្រជាជនមានឬសគល់ពីប្រជាជន នៅជាមួយប្រជាជន និងដើម្បីប្រជាជន"។
Thursday, May 21, 2020
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំស្តីពីការងារគណៈចលនាមហាជន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment