ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១កើត ខែជេសស្ឋ ឆ្នាំជូន ទោស័ក ព.ស.២៥៦៤ ទី២២ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានីខេត្ត ប្រចាំខែឧសភា ទិសដៅការងារខែមិថុនា ឆ្នាំ២០២០ និងបើកចែកប្រាក់បៀវត្សរ៍ ខែឧសភា ឆ្នាំ២០២០ ជូនបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីលោកនាយរងការិយាល័យ នាយផ្នែក ជំនួយការ នាយការិយាល័យហិរញ្ញវត្ថុរាជធានី-ខេត្ត នាយការិយាល័យវិទ្យាស្ថាន នាយការិយាល័យមជ្ឈមណ្ឌលហ្វឹកហ្វឺន នាយការិយាល័យវរអន្តរាគមន៍ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
Friday, May 22, 2020
Home
ព័ត៌មានខ្លីៗ
ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុប្រចាំខែឧសភា ទិសដៅការងារខែមិថុនា ឆ្នាំ២០២០!
ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុប្រចាំខែឧសភា ទិសដៅការងារខែមិថុនា ឆ្នាំ២០២០!
Subscribe to:
Post Comments (Atom)
No comments:
Post a Comment