ខេត្តកោះកុង៖ នាថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និង ឯកឧត្តម សឿន រឿត អនុប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមផែនការសិក្សាផលប៉ះពាល់ និងរកដំណោះស្រាយ លើគម្រោងសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង។
ការសង់ស្តូប ក៏មានដែលគឺសារមន្ទីរវប្បធម៌សាសនា និងរមណីយដ្ឋានទេសចរណ៍ ដែលនឹងលេចជារូបរាង នៅទល់មុខអាស្រមលោកយាយម៉ៅ តាមបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិបឹងឃុងឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
តាមគំរូប្លង់គោល ទីតាំងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះ មានខឿនសរុបទទឹង៦៦ម៉ែត្រ បួនជ្រុង និងកម្ពស់៤៣ម៉ែត្រ ដើម្បីរម្លឹកនឹកគុណដល់វីរៈបុរសជំនាន់មុនៗដែលបានបូជាជីវិតបុព្វេហេតុរំដោះជាតិពីភ្លើងសង្រ្គាម ដោយនាំមកសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនមកទល់ពេលបច្ចុប្បន្ន។
ដើម្បីផ្តល់ភាពងាយស្រួល គណៈកម្មការសាងសង់ នឹងរៀបចំទីធ្លារចំណតរថយន្តដ៏ធំមួយ ដោយនឹងទទួលមនុស្សរាប់ម៉ឺននាក់អំឡុងពេលមានពិធីបុណ្យទាន ឬមកលេងកម្សាន្តម្តងៗ។ ចំពោះផ្ទៃដីដែលតម្រូវការស្ថាបនាស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ សារមន្ទីរវប្បធម៌ សាសនា និងរមណីយដ្ឋានទេសចរណ៍ គឺសរុបជាង ២១៦ ហិចតា៕
Saturday, May 23, 2020
Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមផែនការសិក្សាផលប៉ះពាល់ និងរកដំណោះស្រាយ លើគម្រោងសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ
រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមផែនការសិក្សាផលប៉ះពាល់ និងរកដំណោះស្រាយ លើគម្រោងសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment