ខេត្តកណ្តាល៖ អភិបាល ខេត្តកណ្តាល ឯកឧត្តម គង់សោភណ្ឌ័ និងចូលរួមជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព សមិទ្ធិផលការងារធំៗនិងទិសដៅការងារបន្ដ ដែលរដ្ឋបាលខេត្តកណ្តាល សំរេចបាន រយះពេលមួយឆ្នាំ» នៅព្រឹកថ្ងៃទី២៨ឧសភា ស្អែកនេះ នាទីស្ដីការគណៈរដ្ឋមន្ដ្រី។
សន្និសីទនេះ រៀបចំដោយ អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល សំរបសំរួលដោយ ឯកឧត្តម ផៃសុីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រិ និងជាប្រធានអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល ក្នុង គោលបំណង បង្ហាញជូនសាធារណៈជន ឲ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកណ្តាល ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា៖ ក្នុងសន្និសីទនេះ រដ្ឋបាលខេត្តកណ្តាល និងបង្ហាញ ពីវឌ្ឍនភាពនិងសមិទ្ធិផល ការងារ ធំៗដែលសំរេចរយៈពេល១ឆ្នាំ ដូចជា៖
១-គំរោងសាងសង់ រោងចក្រអគ្គិសនីកម្លាំង៤០០ម៉េហ្គាវ៉ាត់
២- គំរោងសាងសង់ ប្រព្រឹត្តកម្មទឹកកង្វក់ក្រុងតាខ្មៅ
៣-គំរោងសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មី នៅស្រុកស្អាង កណ្តាលស្ទឹងនិងក្រុងតាខ្មៅ
៤-គំរោងសាងសង់មជ្ឈមណ្ឌល ព្យាបាលនិងស្តារនិតិសម្បាទា អ្នកញៀនគ្រឿងញៀន
៥-គំរោងសាងសង់ ច្រកទ្វារអន្តរជាតិជ្រៃធំ
៦-បញ្ចប់ជួលដីអោយបរទេស និងការបិទច្រករបៀង
៧-ការរៀបចំប្លង់គោលដៅជ្រៃធំ និងក្រុងតាខ្មៅ
៨-ការសាសាងសង់ ក្រវាត់ផ្លូវក្រុងទី២និងទី៣
៩-ការបោះបង្គោលដីរដ្ឋ តាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល
១០-ការបង្កើតច្រកចេញចូលតែមួយ និងការិយាលយ័ប្រជាជន
១១-ការធ្វើច្រាំងការពារបង្គោលព្រំដែននិងធ្វើច្រាំងរយៈពេលវែង
១២-ការរៀបចំហេដ្ឋារចនាសម្ពន្ធ័ និងសមិទ្ធិផលនានា នៅតាមព្រំដែន
១៣- ការរៀបចំពិធីបុណ្យអុំទូក និងសង្ក្រាន្តឆ្នាំថ្មី
១៤-សាងសង់សួនកុមារនៅក្រុងតាខ្មៅ
ព្រមទាំងសមិទ្ធិផលជាច្រើនទៀតដែ
លរដ្ឋបាលខេត្តសំរេចបានរយះពេលមួយឆ្នាំនេះ។
Wednesday, May 27, 2020
Home
ព័ត៌មានជាតិ
ស្អែកនេះ អភិបាល ខេត្តកណ្តាល និងចូលរូមសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដ របស់ខ្លួន សំរេចបានរយៈពេលមួយឆ្នាំ នៅទីស្តីការគណៈរដ្ឋមន្ត្រី
ស្អែកនេះ អភិបាល ខេត្តកណ្តាល និងចូលរូមសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដ របស់ខ្លួន សំរេចបានរយៈពេលមួយឆ្នាំ នៅទីស្តីការគណៈរដ្ឋមន្ត្រី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment