នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាហើយដែលកំពុងធ្វើដំណើរឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញគឺមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ទេ។ វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវអោយចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតើមានរោគឆ្លងឬអត់រោគឆ្លង ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ៕
Wednesday, May 27, 2020
Home
ព័ត៌មានជាតិ
ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាដែលមានបំណងធ្វើដំណើរចូលមកកម្ពុជាវិញមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ទេ
ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាដែលមានបំណងធ្វើដំណើរចូលមកកម្ពុជាវិញមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ទេ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment