ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, May 30, 2020

ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាល ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីប្រតិភូនៃក្រសួងមុខងារសាធារណៈ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងលោក លោកស្រី មន្រ្ដី នៃមន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

លោក ខេន ផល្លី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ស្វាគមន៍ស្តីពីសមិទ្ធផល ការងារ និងវឌ្ឍនភាពរបស់មន្ទីរដែលសម្រេចបាននាពេលកន្លងមកដូចជា មន្ទីមុខងារសាធារណៈខេត្ត បានពិនិត្យ សំណុំឯកសារ និងដីកាគ្រប់ប្រភេទរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងបានពិនិត្យ ផ្ទៀងផ្ទាត់ និងផ្តល់ទិដ្ឋាការលើសំណុំឯកសារផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារ មន្ត្រីរាជការស៊ីវិល និងសំណុំឯកសារបៀវត្សប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល នៅតាមបណ្តាមន្ទីរ អង្គភាព ក្រុង ស្រុកជុំវិញខេត្ត។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ព្រុំ សុខា បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ ដែលកន្លងមកបានបន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារបានល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង ត្រូវខិតខំពង្រឹងកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ឱ្យមានភាពល្អប្រសើរបន្តទៀត។

ឯកឧត្តម ព្រំុ សុខា មានប្រសាសន៍លើកឡើងថាៈ ដើម្បីឱ្យដំណើរការនេះផ្ដល់សេវាសាធារណៈឱ្យបានល្អ គឺយើងត្រូវការសមត្ថភាពធនធានមនុស្ស ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យបានការធ្វើផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរជាងមុន។

ឯកឧត្តម ព្រុំ សុខា ក៏បានសំណូមពរដល់រដ្ឋបាលខេត្ត សមត្ថកិច្ចជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវសហការជាមួយផ្នែកសុខាភិបាល និងមន្ទីរពេទ្យខេត្ត  រួមគ្នាបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឱ្យដើរទន្ទឹមនឹងការដោះស្រាយរាល់ការលំបាកជាបណ្តោះអាសន្នខាងសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបណ្តាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ សំដៅការពារសុខភាព និងសុខុមាលភាពសាធារណៈ រួមចំណែកការពារសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានចែកវត្ថុអនុស្សាវរីយ៍ជូនដល់ថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំងផងដែរ ៕







No comments:

Post a Comment

Pages