ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជេីញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ចាស់ជរា ២៧គ្រួសារ ជនពិការ២នាក់ ស្ត្រីមេម៉ាយមានកូនច្រើន ៧គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ២នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៣១គ្រួសារ សរុប៦៩គ្រួសារ មកពី៤ឃុំក្នុងស្រុកស្វាយជ្រំ គឺឃុំតាសួស ក្រោលគោ ស្វាយជ្រំ និងឃុំគោកព្រីង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនោះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវគណៈកម្មាធិការសាខាជាច្រេីនរូបទៀត។
ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ហើយការចែកអំណោយមនុស្សធម៏នាថ្ងៃនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
លោកជំទាវ បានបន្តទៀតថា ចំពោះប្រទេសយើងទោះបីចំនួនអ្នកដែលបានព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយមួយរយភាគរយហើយពុំមានអ្នកឆ្លងថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាព ជាប្រចាំដូចជាត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងសាប៊ូ ឬទឹកអាល់កុល ឬជែលសម្លាប់មេរោគ នឹងត្រូវពាក់ម៉ាសឬក្រម៉ាកុំអោយឆ្លងរោគពីយើងទៅគេ និងពីគេមកយើង ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់ ។ ត្រូវជម្រុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ។ល។ ប្រសិនបើជំងឺកូវីដ ១៩ នេះនៅតែអូសបន្លាយ ។ ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតនៅលើដងវិថីផងដែរ ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៦៩ គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គ.ក្រ មី១កេស ត្រីខ១០កំប៉ុង សាប៊ូ២ដុំ ក្រម៉ា១ ម៉ាស់១ ថវិកា ៤០,០០០រៀល ៕
Saturday, May 16, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជេីញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជេីញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment