ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណសាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានអញ្ជើញទទួលសម្ភារៈដែលឧបត្ថម្ភដោយអង្គការការីតាសកម្ពុជា តាមរយះលោកជំទាវ ព្រុំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានសម្រាប់ចាត់ចែងក្នុងកំឡុង ពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩នៅក្នុងខេត្តស្វាយរៀង។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះ លោកជំទាវ ព្រុំ សុភី និងសហការី ព្រមទាំងតំណាងអង្គការការីតាសកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនាំយកសម្ភារៈ ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ រួមមាន សាប៊ូ២១កេស ស្មើនឹង១៥១២ដុំ, ម៉ាស៥០ប្រអប់ ស្មើនឹង២៥០០សន្លឹក, អាល់កុល១០បីដុង ស្មើនឹង១០០លីត្រ, និងផ្ទាំងអប់រំផ្សព្វផ្សាយ១០៥ដុំ ស្មើនឹង១០០០សន្លឹក ។
ជាមួយនេះ ឯកឧត្ដអភិបាលខេត្ត បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន បើទោះបីជាខេត្តស្វាយរៀងមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្ត គឺនៅតែបន្តយកចិត្តទុដាក់បំផុត ក្នុងការពង្រឹងអនុវត្តទាំងវិធានការការពារ និងវិធានការផ្សព្វផ្សាយអប់រំណែនាំទៅដល់ប្រជាពលរដ្ឋដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺឆ្លងមួយនេះ។
Saturday, May 16, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អញ្ជើញទទួលសម្ភារៈដែលឧបត្ថម្ភដោយអង្គការការីតាសកម្ពុជា ផ្តល់ជូនរដ្ឋបាលខេត្ត
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អញ្ជើញទទួលសម្ភារៈដែលឧបត្ថម្ភដោយអង្គការការីតាសកម្ពុជា ផ្តល់ជូនរដ្ឋបាលខេត្ត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment