ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលថវិកាមនុស្សធម៌ពីសប្បុរសជនក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ"ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា"នៅទីស្នាក់កាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានថ្លែងអំណរគុណនិងអគុណការចូលរួមវិភាគទានពីសម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជនដែលបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហមខេត្តព្រះសីហនុ ហើយមូលនិធិដែលសាខាទទួលបានពីសប្បុរសជនក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ជួយឱ្យសាខាមានធនធានអាចធ្វើប្រតិបត្តិការការងារមនុស្សធម៌ដោយពុំមានការរើសអើងសំដៅរួមចំណែកជួយសង្គ្រោះជីវិតមនុស្សការកសាងភាពធនទៅនឹងគ្រោះមហន្តរាយផ្សេងៗការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹ: នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។
ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សង្ឃឹមនឹងជឿជាក់ថា សប្បុរសជននិងបន្តចូលរួមវិភាគទានបន្តទៀតដើម្បីទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ៕
Wednesday, May 20, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលថវិកាមនុស្សធម៌ពីសប្បុរសជនក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០
ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលថវិកាមនុស្សធម៌ពីសប្បុរសជនក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០
Subscribe to:
Post Comments (Atom)
No comments:
Post a Comment