ខេត្តកែប៖ ព្រឹកថ្ងៃ អង្គារ ១៤កើត ខែពិសាខ ឆ្នាំជូន ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ លោក ងិន ងិនដា អភិបាលរងខេត្តកែប និងជាអនុប្រធានក្រុមការងារចុះជួយភូមិថ្មី លោកជំទាវ ដួង កែវចិន្ដា សមាជិកក្រុមព្រឹក្សាខេត្ត ព្រមទាំងបណ្ដាមន្រ្តីមួយចំនួនផងដែរ បានអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខនឹងចែកស្បៀងមួយចំនួនដល់ប្រជាពលរដ្ឋដែលជួបការលំបាក១៣គ្រួសារស្ថិតនៅ ភូមិថ្មី សង្កាត់ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូ ទឹកត្រី សាប៊ូ ម៉ាស ខិត្តប័ណ្ណអប់រំ និងថវិកា១០០០០រៀល។
ក្នុងឱកាសនោះ លោក អភិបាលរងខេត្ត ក៏បានក្រែងរំលឹកដល់ប្រជាពលរដ្ឋឲ្យចេះអនាម័យខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវលាងដៃឲ្យបានញឹកញាប់មុនកាន់ ចំនីអាហារ និងចេញក្រៅត្រូវពាក់ម៉ាស់ជាដើម៕
Wednesday, May 6, 2020
Home
ព័ត៌មានខ្លីៗ
លោក ងិន ងិនដា អភិបាលរងខេត្តកែប ចុះជួបសំណេះសំណាលសួរសុខទុក្ខនឹងចែកស្បៀងមួយចំនួនដល់ប្រជាពលរដ្ឋដែលជួបការលំបាក១៣គ្រួសារ
លោក ងិន ងិនដា អភិបាលរងខេត្តកែប ចុះជួបសំណេះសំណាលសួរសុខទុក្ខនឹងចែកស្បៀងមួយចំនួនដល់ប្រជាពលរដ្ឋដែលជួបការលំបាក១៣គ្រួសារ
Tags
# ព័ត៌មានខ្លីៗ
Share This
First Report
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment