ខេត្តស្វាយរៀង៖ នារសៀលថ្ងៃសុក្រ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀងបានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ និងគណៈប្រតិភូ ក្នុងនោះក៏មានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ជាអគ្គនាយក នៃក្រសួងផែនការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពីផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជូនដល់គ្រួសារក្រីក្រ ដោយបានចាត់ឱ្យក្រសួងផែនការ ចុះស្រង់បច្ចុប្បន្នភាពគ្រួសារក្រីក្រនៅទូទាំងប្រទេសកម្ពុជា ដើម្បីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ គឺអនុវត្តនៅតាមរាជធានី/ខេត្ត ដើម្បីធ្វើការចុះស្រង់ស្ថិតិគ្រួសារក្រីក្រឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងមានការសាទរពីប្រជាពលរដ្ឋ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។
ឯកឧត្តម អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងជម្រុញបន្ថែមការងារនេះ ដល់អាជ្ញាធរ ក្រុង ស្រុក ធ្វើការផ្សាព្វផ្សាយដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ដើម្បីចុះស្រង់ស្ថិតិជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នឹងជំងឺកូវីដ១៩ ឱ្យបានលឿន និងមានប្រសិទ្ធភាព មានតម្លាភាព ទៅតាមការកំណត់ និងទាន់ពេលវេលា៕
សូមជម្រាបជូនថា ជំនួបពិភាក្សានេះជាការងារបន្ទាន់ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងរង់ចាំទិន្នន័យ សម្រាប់កិច្ចអន្តរាគមន៍ផ្តល់សាច់ប្រាក់ជូនប្រជាជនក្រីក្រ និងប្រជាជនរងគ្រោះដោយសារកូវីដ-១៩ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេច តេជោនាយករដ្ឋមន្រ្តី កាលពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។
Saturday, May 23, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀងបានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ និងគណៈប្រតិភូ
ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀងបានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ និងគណៈប្រតិភូ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment