ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែររួមមាន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ មន្ទីរជំនាញពាក់ព័ន្ធ និងលោកអភិបាលក្រុងស្រុកទាំង៨ ។
យោងតាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថាដោយសារតែមានតម្រូវការចាំបាច់ ដើម្បីដោះស្រាយបានទាន់ពេលវេលានៃការរីករាលដាលនៃមេរោគជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែគ្រួសារក្រីក្រ និងជនងាយរងគ្រោះនោះទេ ក៏នៅមានគ្រួសារមួយចំនួនផ្សេងៗទៀតកំពុងរងផលប៉ះពាល់នៅធ្លាក់ចូលក្នុងភាពក្រីក្រនាពេលនេះផងដែរ ។ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំបង្ហាញឱ្យឃើញថាចំនួនគ្រួសារដែលបានពាក្យស្នើសុំសម្ភាសន៍មានចំនួន ៣.៤៥៤គ្រួសារ ចំនួនសម្ភាសន៍ ៣.៣៣៥គ្រួសារ ចំនួនគ្រួសារក្រីក្រដែលបានអនុម័ត ក្រកម្រិត១ មានចំនួន ១.៦៦០គ្រួសារ និងក្រកម្រិត២ មានចំនួន១.៤៩៣គ្រួសារ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថារបៀបវារៈសម្រាប់កិច្ចប្រជុំនាពេលនេះគឺអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុងទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចិត្តតាំងតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលដឹកនាំដោយក្រសួងផែនការ ឲ្យមានភាពច្បាស់លាស់ បំបាត់ភាពមិនប្រក្រតី នៅសម្រេចឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ៕
Thursday, June 4, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩
Subscribe to:
Post Comments (Atom)
No comments:
Post a Comment