ខេត្តសៀមរាប៖ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ក្រុមការងារបច្ចេកទេស របស់មន្ទីរសាធរណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តធ្វេីការថែទាំខួប និងថែទាំជាប្រចាំ ដូចខាងក្រោម៖
1-បានធ្វើការភ្ជួរ និងកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2SR18 ស្ថិតក្នុងភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី។
2-បានធ្វើការជួសជុលដោយលាបថ្នាំបង្គោលគីឡូម៉ែត្រ ការងារថែទាំប្រចាំផ្លូវជាតិលេខ68 ចាប់ពីគ.ម7 ដល់គ.ម9 ស្ថិតក្នុងស្រុកក្រឡាញ់។
3-បានធ្វើការកាត់សម្អាតរុក្ខជាតិសង្ខាងផ្លូវ ការងារថែទាំប្រចាំផ្លូវខេត្តលេខ2641 ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកសូទ្រនិគម។
4-បានធ្វើការភ្ជួរ និងកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2647 ស្ថិតក្នុងឃុំស្វាយលើ ស្រុកស្វាយលើ។
5-បានបន្តធ្វើការភ្ជួរ និងកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2676 ស្ថិតក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ។
6-បានបន្តធ្វើការជួសជុលស្នាមប្រេះ ការងារថែទាំប្រចាំផ្លូវខេត្តលេខ265C ចន្លោះគ.ម8 ដល់គ.ម9 ស្ថិតក្នុងភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម។
7-កាងារកាយបក និងភ្ជួរស្រទាប់គ្រឹះចាស់ គម្រោងផែនការជួសជុលខួបផ្លូវជាតិលេខ៦៣ ចន្លោះ7+960 ដល់10+820 ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។
ជាមួយគ្នានេះក្រុមការងារដឹកជញ្ជូនផ្លូវគោក បានផ្ដល់សេវាចុះបញ្ជីយានយន្ត សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេស សេវាប្ដូរ និងប្រឡងយកប័ណ្ណបើកបរ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារលូទឹកបានផ្ដល់សេវាបូមស្ដារអាងស៊ិបទិច ជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
ចំណែកក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ6 ក្នុងភូមិសាស្រ្តស្រុកសូទ្រនិគម៕
Friday, June 5, 2020
Home
ព័ត៌មានជាតិ
ក្រុមការងារបច្ចេកទេស របស់មន្ទីរសាធរណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តធ្វេីការថែទាំខួប និងថែទាំជាប្រចាំនូវផ្លូវចំនួន៧ខ្សែ
ក្រុមការងារបច្ចេកទេស របស់មន្ទីរសាធរណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តធ្វេីការថែទាំខួប និងថែទាំជាប្រចាំនូវផ្លូវចំនួន៧ខ្សែ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment