ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកមេមត់ពិត ជាមានសារៈសំខាន់បំផុត ក្នុងការបម្រើសេវាសាធារណៈជូនប្រ ជាពលរដ្ឋឲ្យកាន់តែលឿន និងមានតម្លាភាពប្រក បដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាពិសេសទទួលរាល់ពាក្យបណ្តឹងនិងជួយសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារដោយមិនអស់កម្រៃជាចំណុចសំខាន់ដែលពលរដ្ឋ ត្រូវការជាចំបាច់បំផុត។
លោកបានថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងបរិវេណសាលា ស្រុកមេមត់ក្នុងនោះក៏មានការចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងស្រុកមេមត់ មេឃុំ មេភូមិ និងមន្ត្រីរាជការជុំវិញស្រុក។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឲ្យដឹងថា យន្តការនៃច្រកចេញចូលតែមួយនេះ ដើម្បីផ្តល់សិទ្ធិសម្រេច និងការទទួលខុសត្រូវកាន់តែច្បាស់ដល់ក្រុមប្រឹក្សានិងគណៈអភិបាលនៃរដ្ឋ បាលថ្នាក់ក្រោមជាតិ ដែលជាតំណាងរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវារដ្ឋបាលចាំបាច់ចំនួន ១៤វិស័យ។ ក្នុងនោះ ក៏មានវិស័យជំនាញ១០ ត្រូវបានប្រតិភូកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យផ្ទាល់ចំនួន ៤វិស័យ សរុបសេវារាយចំនួន ២១១ សេវាជូនប្រជាពលរដ្ឋ និងធានាដល់ភាពងាយ ស្រួលរបស់ប្រជាពលរដ្ឋមកទទួលសេវាផ្សេងៗ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ចំពោះការិយា ល័យប្រជាពលរដ្ឋ គឺបង្កើតឡើង ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ ការពង្រឹងតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួលនិងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូល ដ្ឋាន។ លោកក៏បានណែនាំជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុកមេមត់ ត្រូវយកចិត្តទុកដាក់សុខទុក្ខ និងដោះស្រាយកង្វល់បញ្ហានានាក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ពិសេសចុះអប់រំ ណែនាំ និងបញ្ជ្រាបសារអប់រំ ក៏ដូចជាវិធានការនានា ដល់មូលដ្ឋានតាមខ្នងផ្ទះពលរដ្ឋដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាល រលកទី២ នៃមេរោគកូវីដ១៩៕
Monday, June 8, 2020
Home
ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ សម្ពោធដាក់ឲ្យប្រើប្រាស់ការិយា ល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកមេមត់
អភិបាលខេត្តត្បូងឃ្មុំ សម្ពោធដាក់ឲ្យប្រើប្រាស់ការិយា ល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកមេមត់
Subscribe to:
Post Comments (Atom)
No comments:
Post a Comment