កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ តុង ណារី ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំង លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត លោកស្រី ហួត មុយអុីម អនុប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ព្រមទាំងសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត បាននាំយកនូវអំណោយចែកជូនដល់លោកយាយ ខឹម យ៉ុង អាយុ៧៦ឆ្នាំ ដែរត្រូវភ្លើងឆេះផ្ទះ និងជន្លងចំបើង កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
អំណោយនាំយកទៅជូនក្នុងឱកាសនោះរួមមាន៖ ទឹកត្រី១យួរ មី១កេស ក្រមា១ អង្ករ២០គីឡូក្រាម ទឹកសុទ្ធ១យួរ សារ៉ុង២ សាប៊ូ៤ដុំ សៀវភៅ២០ក្បាល ប៊ិច១០ដើម និងថវិកា ៤៥០ ០០០រៀល។
ក្នុងឱកាលនោះផងដែរលោកជំទាវ តុង ណារី ក៏បានធ្វើការណែនាំពីវិធានការការពារពីជំងឺកូវីដ១៩ ត្រូវប្រកាន់ខ្ជាប់នូវការអនាម័យល្អ និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ លាងសំអាតដៃនិងសាប៊ូ អាល់កុល ជែលជាប់ប្រចាំ និងការដាក់គម្លាតឱ្យឆ្ងាយពីគ្នា ៕
Monday, June 8, 2020
Home
ព័ត៌មានជាតិ
សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត នាំយកអំណោយចែកជូនដល់លោកយាយ ខឹម យ៉ុង ដែរត្រូវភ្លើងឆេះផ្ទះ ស្ថិតនៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង
សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត នាំយកអំណោយចែកជូនដល់លោកយាយ ខឹម យ៉ុង ដែរត្រូវភ្លើងឆេះផ្ទះ ស្ថិតនៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment