សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ចែកអំណោយជូនពលរដ្ឋរងគ្រោះដោយផ្ទះត្រូវខ្យល់កន្ត្រាក់បោកបក់ខូចខាតចំនួន២២គ្រួសារ ក្នុងឃុំឈូក ស្រុកក្រូចឆ្មារ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, June 6, 2020

សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ចែកអំណោយជូនពលរដ្ឋរងគ្រោះដោយផ្ទះត្រូវខ្យល់កន្ត្រាក់បោកបក់ខូចខាតចំនួន២២គ្រួសារ ក្នុងឃុំឈូក ស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងអភិបាលរងខេត្ត ក្រុមការងារកាកបាទក្រហមខេត្ត និងស្រុកក្រូចឆ្មារ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូនពលរដ្ឋរងគ្រោះដោយផ្ទះត្រូវខ្យល់កន្ត្រាក់បោកបក់ខូចខាត ចំនួន២២គ្រួសារ ក្នុងឃុំឈូក ស្រុកក្រូចឆ្មារ នៅបរិវេណអនុវិទ្យាល័យឈូក។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល និងសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ និងពលរដ្ឋក្រីក្រលំបាក ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពោល "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា គឺនៅក្បែរបងប្អូនជានិច្ច ពិសេសពេលមានគ្រោះធម្មជាតិកើតឡើង ដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឫនិន្នាការនយោបាយអ្វីនោះឡើយ"។

ចំពោះអំណោយនាំយកទៅចែកជូនដើម្បីឆ្លើយតបភ្លាមៗនូវទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាពពលរដ្ឋរងគ្រោះទាំង២២គ្រួសារ មានជាគ្រឿងឧបភោគ បរិភោគ អាកុល និងថវិកាចំនួន១០ម៉ឺនរៀល សម្រាប់១៣គ្រួសារ ផ្ទះរងការខូចខាតធ្ងន់ធ្ងរ និងថវិការ០៥ម៉ឺនរៀល សម្រាប់០៩គ្រួសារ ផ្ទះរងការខូចខាតតិចតួច៕






No comments:

Post a Comment

Pages