សហគមន៍តំបន់ការពារធម្មជាតិចំនួន០៥ នឹងទទួលហិរញ្ញបទានខ្នាតតូចពីGEF តាមរយៈអង្គការ UNDP ដើម្បីអភិវឌ្ឍន៍សហគមន៍ - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Saturday, June 6, 2020

សហគមន៍តំបន់ការពារធម្មជាតិចំនួន០៥ នឹងទទួលហិរញ្ញបទានខ្នាតតូចពីGEF តាមរយៈអង្គការ UNDP ដើម្បីអភិវឌ្ឍន៍សហគមន៍

នៅព្រឹកថ្ងៃសុក្រ ១៥ ខែជេស្ឋ ឆ្នាំជូត ទោស័ក  ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា  ឆ្នាំ២០២០ នាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចូលរួមក្នុងកិច្ចប្រជុំ  ជាមួយគណៈកម្មការវាយតម្លៃថ្នាក់ជាតិ សម្រាប់ការផ្តល់គម្រោងខ្នាតតូចរបស់អង្គការ UNDP  ដើម្បីវាយតម្លៃចុងក្រោយ ក្នុងការផ្តល់ហិរញ្ញបទានខ្នាតតូចដល់សហគមន៍ទូទាំងប្រទេស ក្នុងឆ្នាំ២០២០។  ជាលទ្ធផលនៃការវាយតម្លៃ អង្គប្រជុំបានសម្រេចយកសហគមន៍ចំនួន ០៦សហគមន៍  ដើម្បីបន្តសរសេរគម្រោងពេញលេញ។ ក្នុងចំណោមសហគមន៍ទាំង៦នោះ  គឺមានសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ផងដែរ ក្នុងនោះរួមមាន៖
១. សហគមន៍តំបន់ការពារធម្មជាតិ ភ្នំណាមលៀ ខេត្តមណ្ឌលគិរី
២. សហគមន៍តំបន់ការពារធម្មជាតិ មណ្ឌលយ៉ន ខេត្តមណ្ឌលគិរី
៣. សហគមន៍តំបន់ការពារធម្មជាតិ រាំងខ្វាវ ខេត្តពោធិសាត់
៤. សហគមន៍តំបន់ការពារធម្មជាតិ ភ្នំទំព័រ ខេត្តពោធិសាត់
៥. សហគមន៍តំបន់ការធម្មជាតិ ជាំពេន ខេត្តព្រះវិហារ។

សហគមន៍តំបន់ការពារធម្មជាតិ ភ្នំទំព័រ  និងជាំពេន  នឹងត្រូវបំពេញលក្ខខណ្ឌ ក្នុងការសុំការឯកភាពពីក្រសួងបរិស្ថាន  លើការអនុញ្ញាតិពង្រីកផ្ទៃដីព្រៃសហគមន៍ លើទីតាំងគ្រោងធ្វើទេសចរណ៍ធម្មជាតិ។





No comments:

Post a Comment

Pages