រដ្ឋបាលខេត្តកោះកុង បន្តចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ១ គម្រោង នៅភូមិអន្លង់វាក់ ឃុំតាតៃក្រោម ស្រុកកោះកុង - First Report

Breaking

មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម មានទទួលផ្សព្វផ្សាយពាណិជ្ជកម្ម

Tuesday, December 22, 2020

រដ្ឋបាលខេត្តកោះកុង បន្តចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ១ គម្រោង នៅភូមិអន្លង់វាក់ ឃុំតាតៃក្រោម ស្រុកកោះកុង

ខេត្តកោះកុង៖ ថ្ងៃអង្គារទី២២ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច (ផ្ទៃដីទំហំមិនលើស ១០ ហិកតា) ចំនួន ១គម្រោង ស្ថិតក្នុងភូមិអន្លង់វាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។  


ការចុះពិនិត្យនេះមានការចូលរួមពីសំណាក់តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកកោះកុង មេឃុំតាតៃក្រោម តំណាងមន្ទីរបរិស្ថានខេត្ត និងតំណាងម្ចាស់គម្រោង( ក្រុមហ៊ុនរបស់លោក សួរ វិរៈ)។  


ក្រោយពីក្រុមការងារបានពិនិត្យជាក់ស្តែងរួចមកឃើញថា ទីតាំងដែលស្នើសុំនេះគឺសមស្របទៅនឹងគម្រោងទេសចរណ៍ធម្មជាតិ និងទទួលបានការគាំទ្រពីរដ្ឋបាលខេត្ត ស្រុក និងឃុំ។ តាមរយៈកិច្ចប្រជុំរបស់ក្រុមការងារក្រសួងបរិស្ថាន មន្ទីរជំនាញ និងរដ្ឋបាលខេត្ត ស្រុក និងឃុំ បានដាក់ចេញអនុសាសន៍ចំនួន៤ដល់ក្រុមហ៊ុន ដូចខាងក្រោម គឺ៖                                                         ១. គាំទ្រការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិមួយនេះ                                                                                            ២. ក្រុមហ៊ុនត្រូវចូលរួមថែរក្សាបរិស្ថាន និងអនាម័យឧ្យបានល្អ ពិសេសគឺការគ្រប់គ្រងសំណល់រឹង រាវ                                                                                                                                      ៣. ក្រុមហ៊ុនត្រូវចូលរួមការអភិវឌ្ឍមូលដ្ឋាន និងសហគមន៍ដើម្បីលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន                                                                                     ៤. ប្រសិនបើមានផលប៉ះពាល់ដីធ្លី រឺការអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅលើទីតាំងគម្រោងនេះ ក្រុមហ៊ុនត្រូវដោះស្រាយសំណងសមស្របជូនពួកគាត់៕






 

No comments:

Post a Comment

Pages